ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ​ធ្វើ​ឱ្យ​ផ្ទះចំនួន​១២ខ្នង​ប៉ើង​ដំបូល ​រង​ការខូ​ចខាតនៅ​ខណ្ឌ​ច្បារ​អំពៅ

ភ្នំពេញ ៖ ភ្លៀងមួយមេលាតឡំជាមួយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង​ប៉ើង​ដំបូល​រង​ការខូ​ចខាតនៅ​ខណ្ឌ​ច្បារ​អំពៅ។

បើតាមអាជ្ញាធរបានឲ្យដឹងថា ផ្ទះ​ដែល​ធ្វើអំពី​ឈើប្រក​សង្កសី​ចំនួន​៦​ ខ្ន​ងប៉ើង​ដំបូល​រង​ការ​ខូច​ខាត និង​ផ្ទះចំ​នួន​៥​ខ្នង​ទៀត​រង​ការ​ខូច​ខាតដោយ​សារ​តែដើម​ច័ន្ទគិរី​ (ដើមអំពិលទឹកបារាំង) ចំនួន​២ដើ​មធំៗ​បាក់​រលំស​ង្កត់ប​ណ្តាលឱ្យ​រង​ការខូចខាត​ នៅ​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី២ ​និង​ផ្ទះមួយ​ខ្នងទៀត​ដែលមាន​ទីតាំងនៅ​សង្កា​ត់ក្បា​លកោះចំ​នួន ១ខ្នងទៀត​ ក៏​ត្រូវ​បានខ្យ​ល់បក់ធ្វើឱ្យ​ប៉ើងដំបូលរង​ការ​ខូច​ខាត​ផង​ដែរ៕