ឯកឧត្តមវេង​សាខុន ចូលរួម​អបអរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផល នៃការផ្សងព្រះផ្នូលតាមរយៈនៃការលែ​ងគោ ឧសភ​រាជឲ្យបរិភោ​គអាហារ​៧មុខ

នៅព្រឹកថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ខ្ញុំបាទសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលនៃការផ្សងព្រះផ្នូលតាមរយៈនៃការលែងគោឧសភរាជឲ្យបរិភោគអាហារ ៧មុខ នៅទីព្រះស្រែ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិព័រណ៍ផលិផលកសិកម្ម និងសិប្បកម្មក្នុងស្រុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជា នៅទីព្រះស្រែ ក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕