ព័ត៌មានជាតិ

  • ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ ជម្រុញឲ្យគ្រប់បណ្តា ក្រុមកាងារទាំងអស់ ត្រូវតែ​យកចិត្ត​ទុក​ខ្ពស់ នៅ​ថ្ងៃ​ប្រឡង​ជ្រើសរើស ចូលបំរើការងារ ជាមន្ត្រីនគរបាលជាតិ

    ខេត្តបន្ទាយមានជ័យ៖គ្រប់​បណ្តា​ក្រុម​កា​ងារ​ទាំងអស់ ត្រូវតែ​យកចិត្ត​ទុក​ខ្ពស់ នៅ​ថ្ងៃ​ប្រឡង​ជ្រើសរើស ឲ្យ​ចូល​បំរើកា​រងារ​ជា​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ។ ការលើកឡើងបែបនេះ ក្នុង​ពិធី​ប្រជុំ​ស្តីពី​ការបង្កើត​ក្រុម​កា​ងារ និង​បែងចែក​ភារកិច្ច ក្នុងពេល​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៦ខែធ្នូ ឆ្នាំ​២០១៨នេះ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់នៅ​ថ្ងៃ​ប្រឡង​បេក្ខជនដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​វិទ្យាល័យ សិរីសោភ័ណ មិនត្រូវឲ្យមានឯកសារសារ ទូរស័ព្ទ ឬអ្វី​ដែល​ពាក់ព័ន្ធ នឹង​ការហាមឃាត់ មិន​ឲ្យ​យក​ចូលក្នុង​បន្ទប់​ប្រឡង​ជាដាច់ខាត មិន​ឲ្យ​លួច​ចម្លង​គ្នា មើលគ្នា ជាដើម ។​ ក្រុមកាងារ ដែលជា​អនុរក្ស គឺ​ត្រូវ​ឆែកឆេរ​ត្រូតពិនិត្យ​ឲ្យ​ច្បាស់លាស់​និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អ​ព្យា​ក្រឹត្យ​ភាព មិន​និយម​បក្សពួក បងប្អនសាច់ញាតិនោះឡើយ ។ចំពោះក្រុមកងារការពារសន្តិសុខ ត្រូវ​រិត​បន្តឹង​មិន​ឲ្យ​អ្នក​គ្មាន​ភារកិច្ច​ចូល​រហេតរហូត ឬក៏​លួច​បោះ​ព្រី​យ៉ុង ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ក្នុងពេល​ប្រឡង​។​ លោកឧត្តមសេនីយ៍ទោអាត់ ក៏បាន​បញ្ជាក់ថា​៖​ចំពោះ​ការងារ​សុខាភិបាល ត្រូវ​ត្រៀម​ថ្នាំសង្កូវ ឲ្យ​បាន​គ្រប់គ្រាន់ ក្រែង​មាន​បេក្ខជន​ណា​ម្នាក់​មិន​ស្រួលខ្លួននិងត្រៀម​រថយន្ត​សង្គ្រោះបន្ទាន់​ផងដែរ ៕

កម្រងរូបភាពចំរុះ